រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសអូស្រ្តាលីបានមានប្រសាសន៍ថាវិស័យទេសចរណ៍កំពុងស្ថិតនៅលើផ្លូវដើម្បីដាក់អោយបើកដំណើរការឡើងវិញ 'ក្នុងអំឡុងពេលបុណ្យណូអែលចុងឆ្នាំនេះ '

ចំនួន អ្នក ស្លាប់ ដោយសារ ទឹក ជំនន់ ដោយសារព្យុះ សង្ឃរា អៃដា(Ida) នៅ ភាគ ខាង កើតនៃទីក្រុង បាន កើន ឡើង យ៉ាង ខ្លាំងរហូត ដល់ ទៅ46 នាក់ កាល ពី ថ្ងៃ ព្រហស្បតិ៍ បន្ទាប់ ពី រដ្ឋ ញ៉ូវ ជើស៊ី បាន ប្រកាស ថា យ៉ាង ហោច ណាស់ មាន មនុស្ស 23 នាក់ បាន ស្លាប់ នៅ ទី នោះ ។
អភិបាល ហ្វីល មើភី បាន និយាយ ថា ភាគ ច្រើន នៃ ការ ស្លាប់ នេះ គឺ ជា មនុស្ស ដែល ត្រូវ បាន ជាប់ នៅ ក្នុង រថ យន្ត របស់ ពួក គេដែលលិចលង់ ដោយ ទឹក ជំនន់។ មន្ត្រី នៅក្នុងតំបន់នោះបាន ប្រាប់ ថា មនុស្ស ជា ច្រើន មិន បាន ដឹង ខ្លួន ទេ ក្នុងខណៈនោះ។មើភី(Murphy) បាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍នេះថាយើងនឹងព្យាយាមសង្រោះទប់ទល់នឹងការបាត់បង់ ជីវិតអោយបានតាមដែលអាចធ្វើបាន។
ដំបូងឡើយវាចាប់ផ្តើមបោកបក់ក្នុបតំបន់តូចនៅក្នុងប្រទេសហើយចាប់ផ្តើមបក់ខ្លាំងឡើងៗដោយមិនមាននរណាចាប់អារម្មណ៍រហូតដល់កណ្តាលក្រុងJersey និងមួយចំនួនទៀតនៅភាគខាងជើបទើបធ្វើអោយមានការចាប់អារម្មណ៍។
មនុស្ស
រាប់ សិប នាក់ បាន ស្លាប់ នៅ ក្នុង រដ្ឋ ភាគ ខាង កើត ចំនួន ប្រាំ មួយ គឺ រដ្ឋ Connecticut, Maryland, New
Jersey, New York, Pennsylvania and Virginia បន្ទាប់ ពី ព្យុះ នេះ
បាន នាំ ឲ្យ មាន ភ្លៀង ធ្លាក់ ដែល មិន ធ្លាប់ មាន ពី មុន មក ដល់ តំបន់ មួយ ចំនួន ។
ចំនួន អ្នក ស្លាប់ រួម មាន ទាហានម្នាក់ នៅ រដ្ឋ ខននិចធីខាត់ ដែល ត្រូវ បាន ព្យុះបោកបក់ទៅ នៅ ខណៈពេល ដែល គាត់ បាន ព្យាយាមជួយ មនុស្ស ដែល បាត់ ខ្លួន ។
នៅ
ថ្ងៃ ព្រហស្បតិ៍ ការ ជួយ សង្គ្រោះជនរងគ្រោះដោយសារ ទឹកជំនន់ បាន បន្ត នៅ តំបន់ មួយ ចំនួន
ហើយ នៅ ទី ក្រុង ញ៉ូវ យ៉ក ក្រុម អ្នគសង្រ្គោះ ថ្មី មួយ នឹង ទៅ ផ្ទះរបស់ប្រជាជន ដើម្បី
រុករកមើល ឲ្យ ប្រាកដ ថា មិន មាន ជន រង គ្រោះនៅសល់ ជាង នេះទៅទៀតនុះគឺ នៅ ក្នុង បន្ទប់
ក្រោម ដី។
នៅ តំបន់ ភីឡាឌែលហ្វៀ ផ្លូវ មួយ ចំនួន ត្រូវ បាន លិចលង់ សេវា រថ ភ្លើង និង រថ យន្ត ក្រុង របស់ ទី ក្រុង ពន្យារ ពេល ចំនែក អគារ ក្នុងទី ក្រុង ត្រូវបាន បិទដែលជាហេតុ ជំរុញ ឲ្យអាជ្ញាធរសំរេច ឲ្យ ប្រជា ជន ធ្វើ ការ ពី ផ្ទះ ។ អ្នក ជួយ សង្គ្រោះ បាន ធ្វើ ដំណើរ តាម ផ្លូវ ដែល មាន ទឹក ជំនន់ កាល ពី ព្រឹក ថ្ងៃ ព្រហស្បតិ៍ នៅ ក្នុង និង នៅ ជុំវិញ ទី ក្រុង ភីឡាឌែលហ្វៀ ភាគ ខាង ជើង ដេឡាវែ និង ផ្នែក ខ្លះ នៃ រដ្ឋ ញូវ យ៉ក ដោយ ដឹក ជញ្ជូន មនុស្ស ពី ផ្ទះ ដែល មាន ទឹក ជំនន់ ។
លោករ៉េនឌី ផាដហ្វៀលដែលជានាយក គ្រប់ គ្រង បន្ទាន់នៅក្នុងរដ្ឋ បាន និយាយថាគ្រាន់តែនៅក្នុង រដ្ឋ ផេនស៊ីលវ៉ានី តែ មួយប៉ុណ្ណោះត្រូវ បាន គេ ជឿ ថាមានមនុស្ស រាប់ ពាន់ នាក់ ត្រូវបាន ជួយ សង្គ្រោះ រហូត មក ដល់ ពេល នេះ។
លោកប្រធានាធិបតីPresident Joe Biden បាននិយាយថាមាន ការ ខូច ខាត ច្រើនណាស់ ហើយ ខ្ញុំ បាន បញ្ជាក់ យ៉ាង ច្បាស់ ដល់ អភិបាល ក្រុមសហព័ន្ធជួយសង្រ្គោះបន្ទាន់បានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ ជំនួយ ទាំង អស់ដែល ចាំបាច់។
នៅ
ទី ក្រុង ញ៉ូវ យ៉ក អ្នក សង្រ្គោះ បាន ជួយ សង្គ្រោះ អ្នក ដំណើរ ពី ការ ផ្អាក រថ ភ្លើង
ក្រោម ដី នៅ យប់ ថ្ងៃ ពុធ ខណៈ ដែល អ្នក ធ្វើ ដំណើរ ផ្សេង ទៀត ត្រូវ បាន ជាប់ គាំង ពេញ
មួយ យប់ នៅ ស្ថានីយ៍ រថ ភ្លើង ក្រោម ដី អ្នក ខ្លះ ដេក នៅ លើ កៅអី ដោយ សេវា កម្ម ត្រូវ
បាន ផ្អាក និង គ្មាន មធ្យោបាយ ដើម្បី ទៅ ដល់ គោល ដៅ របស់ ពួក គេ ។
ប្រធាន
នាយកដ្ឋាន NYPD លោក រ៉ដនី ហារីសុន បាន និយាយ កាល ពី ថ្ងៃ ព្រហស្បតិ៍ ថា មនុស្ស
835 នាក់ ត្រូវ បាន ជួយ សង្គ្រោះ ពី ប្រព័ន្ធ រថ ភ្លើង ក្រោម ដី ។
Comments
Post a Comment